ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហើរសំនៀងពិរោះរណ្តំបទ «ឪពុកសែនល្អ» ក្នុងកម្មវិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត»
(ភ្នំពេញ)៖ ក្នុងឱកាសពិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀងបង្ហាញពីជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ តារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជា បានបកស្រាយចម្រៀងផ្សេងៗគ្នា ដែលពាក់ព័ន្ធនឹងខ្សែជីវិតសម្តេចតេជោ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បាន
បង្ហើរសំនៀងមួយបទផងដែរ ពាក់ព័ន្ធនឹងដំណើរជីវិតរបស់សម្តេចនេះ នោះគឺបទ «ឪពុកសែនល្អ»។ បទនេះរៀបរាប់អំពីការរែកពន្ធរបស់មេដឹកនាំប្រទេស ដូចជាឪពុកម្នាក់ ដែលដៃម្ខាងពង្រឹងសេដ្ឋកិច្ច និងដៃម្ខាងអប់រំប្រដៅកូនចៅគ្រប់គ្នា។
ទស្សនាវីដេអូខាងក្រោមនេះ👇