ចូលរួមអបអរផង! ជិតដល់ថ្ងៃសម្រាលមែ​នតែសម្រស់ ដេននី ក្វាន់ នៅតែខ្ញង់ ហេីយនិយាយពាក្យទាំងនេះចេញមកថា…(រូបភាពច្រេីនទៀត)

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ដេននី ក្វាន់ គឺជាតារាសម្តែងដ៏ល្បីម្នាក់ ដែលមានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយក៏ត្រូវជាម្តាយបង្កើត ល្អហួស ផងដែរ។

ហើយកន្លងទៅថ្មីៗនេះ គេឃើញ អ្នកនាង ដេននី ក្វាន់ តែងតែ បង្ហាញសកម្មភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយបុរសម្នាក់ មើលទៅ ពិតជាពោរពេញដោយ ក្តីសុខ និងមានសុភមង្គល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ មានការភ្ញាក់ផ្អើលក្រោមមាន គណនីថ្មីមួយ បានបង្ហោះនូវរូបភាពផ្អែមល្ហែមរបស់អ្នកនាង ដេនីក្វាន់ជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសម្នាក់លើគណនី Facebook ឈ្មោះ ចឹក ឡេង នៅឯប្រទេសថៃផងដែរ ដោយអមដោយ Captions មានន័យណាស់៖ « មកដល់ថៃហើយ ជូនព្រះនាងមកឆែកសុខភាពម៉ាក់នឹងកូន😍, ញ៉ាំបាយថ្ងៃត្រង់😍», ក្នុងថ្ងៃដដែលនេះផងដែរ នៅលើគណនី ដេននីក្វាន ឡាំយ៉ៃ ក៏បានបង្ហោះរូបភាពកំពុងនៅមន្ទីរពេទ្យធ្វើការពិនិត្យសុខភាព និងបានសរសេររៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពិនិត្យសុខភាព ល្អទាំងម៉ាក់ទាំងកូន❤ ៧ខែហើយកូនមាសម្ដាយ❤»។ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ អ្នកនាង ដេននី ក្វាន់ នឹងដល់ថ្ងៃសម្រាលហើយ តែសម្រស់ ដេននី ក្វាន់ នៅតែស្រស់ស្អាត អត់ប្រែសោះ។ ជិតដល់ថ្ងៃឃើញមុខកូន នាងបានទំលាយអារម្មណ៍ បែបនេះចេញមកថា៖ «នៅសល់តែ ២សប្តាហ៏ទៀតទេបានឃើញមុខកូនមាសម្តាយហើយ, ម៉ាក់ៗណាខ្លះដូចខ្ញុំ នៅសល់តែ10ថ្ងៃទៀតសោះមានអារម្មណ៏ថាយូរនោះយូរ 9ខែចាំបាន តែអា10ថ្ងៃនឹងអន្ទះអន្ទែងចង់ដាច់ខ្យល់ហើយ ព្រោះចង់ឃើញមុខកូន »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរក៏ឃើញបុរសម្នាក់ ដែលជាដៃគូ របស់ ដេននី ក្វាន់ ក៏បានបង្ហោះរូបភាព និងភ្ជាប់សារយ៉ាងខ្លីដែរថា៖ «កក់ក្តៅណាស់»។ ក៏មានហ្វេនៗ បានចូលទៅ comment ថា៖ «ម៉ាក់ស្អាតប៉ុណ្ណឹង ចុះទម្រាំកូន មិនដឹងស្អាតបែបម៉េចទៅ?, សរសើរបងស្រីណាស់មានផ្ទៃពោះគ្រប់ខែហើយតែសម្រស់នៅតែផូរផង់, អា១០ថ្ងៃនិងយូរជាង៩ខែទៀតបងអេីយ , ជូនពរសុខភាពម្ដាយ និងកូន, ស្អាតណាស់បង, មុខមិនខុសពីម្តាយ ពីក្មេងទេ, ដូចគ្នាបង តែខ្ញុំប្រុស,… »​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *