អុញ លុយ អ្នកណា ឲ្យ ប្រា កដ? ទើបថត សម្ញែង លុយរាប់ លាន ដុល្លារ ប្រកាស ឲ្យ គេ ចូល តំណាង មេ តុងទីន ស្រាប់តែ គេ ទម្លាយ រូបភាព២សន្លឹក ចាប់ បាន យ៉ាង ច្បាស់…(មានវីដេអូ)
ថ្មីៗនេះ អ្នកលក់ឡេអនឡាញមួយរូប ដែលមានគណនីហ្វេ សប៊ុកឈ្មោះ «Mo lika» បានធ្វើឲ្យភ្ញាក់ផ្អើលអស់បណ្តាញសង្គម បន្ទាប់ពីបានបង្ហោះរូបថតសម្ញែងជាមួយគំនរលុយទាំងដុំៗ ក្រាលពេញលើ តុ រាប់ម៉ឺន រាប់លានដុល្លារ និងព្រមទាំងអួតប្រាប់ថាមានបានបែបនេះ គឺដោយសាររកសុីមុខរបរជាច្រើនមុខ មិនមែនត្រឹមតែលក់ឡេ ឬធ្វើជាមេតុងទីនប៉ុណ្ណោះទេ។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺបន្ទាប់ពីអួតសម្ញែងលុយ ដើម្បីទាក់ទាញអ្នកលោភលន់ចង់មានបានលឿនដោយអត់គិតពិចារណា មិនបានប៉ុន្មានម៉ោងផង ស្រាប់តែពេលនេះ គេបានទម្លាយការពិតស្ថិតនៅពីក្រោយសកម្មភាពអួតសម្ញែងនេះ គឺតាមការពិតជាលុយជួលគេថតសម្តែងប៉ុណ្ណោះ។ ជាក់ស្តែង អ្នកដែលបានដឹងការពិត បានទម្លាយរូបភាព២សន្លឹក ថតកន្លែងតែមួយ គឺនៅផ្ទះបុរសម្នាក់ដែលជាម្ចាស់លុយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kong Naknin បានបញ្ចេញរូបភាព២សន្លឹក ថតនៅទីតាំងតែមួយរវាងអ្នកលក់ឡេ ម៉ូលីកា និងបុរសជាម្ចាស់លុយ ដោយបានលាន់មាត់អស់សំណើចថា៖ «ចាប់បានស្រេច ប្រអប់ដូចគ្នា លេងខូចគេខំតែតាមដាន»។
យ៉ាងណាមិញ ទាក់ទងរឿងសេវាជួលថតអួតសម្ញែងលុយនេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Rakya Long បានចែករំលែកឲ្យដឹង និងនិយាយចំៗថា៖ មានសេវាជួលលុយយកមកថត, 1=ថតម្តង 500$ បាន២សន្លឹក 2=ថតជាវីដេអូ អាចកាន់លុយបាន អោបលុយ ថើបលុយ និយាយប្រម៉ូតក្រេឌីតជាមួយលុយបាន មួយ Clip 1000$! បើបងប្អូនណាចង់ថត លេងជាមួយលុយ ដើម្បីទុកអួត ឬទុកបន្លំភ្នែកមហាជនអោយគេមើលមកថាយើងមាន ជាសេដ្ឋី ជាអ្នករកស៊ីជោគជ័យក្នុងសង្គម គឺអាចទាក់ទងមកបាន ទីតាំង…»។
ក្រោយពីបានឃើញរូបភាពដ៏គួរឲ្យអស់សំណើចនេះរួចហើយ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិហួសចិត្ត និងណែនាំអ្នកចង់ចូលធ្វើជាតំណាងមេលេងតុងទីនថា៖
«យកលុយគេថតថារបស់ខ្លួនដើម្បីបង្អួតគេដើម្បីទាក់ទាញអ្នកលោភលន់ចង់មានបានលឿនដោយអត់គិតពិចារណា, ថាអីចេះខុសអោយតែអ្នករកសុីយកលុយមកបង្អួតគេមិនដែលធ្វើរឿងល្អទេ, អ្នកលោភលន់ប្រយត្ន័ខ្លួនផងល្បិចបោកមកទៀតហើយ ខ្ញុំថាមិនយូទេមេតុងទីនទាំងអស់នេះនឹងប្រមូលលុយរត់ទៅអាមេរិចហើយ, បើខ្ញុំទោះលុយច្រើនជាងនេះក៏មិនហ៑ានលេងដែរ ព្រោះសង្គមឥឡូវ អ្នកមានមុខមាត់ល្បីមួយចំនួនបោកគេសាហាវណាស់, ជឿម្នាក់ហ្នឹងចប់ហើយ អួតកំរិត ISO9009 ត្រឹមលក់ឡេលុយរយៗនៅបោកគេបាន ចុះទម្រាំ…»៕
ប្រភព៖ https://cen.com.kh/archives/510991.html