ប្រទេសចិន៖បើតាមប្រភពព័ត៌មាន China Timesទាក់ទងទៅនឹងក្មេងស្រីដែលមាន រង្វង់ក្រហមនៃសាច់ឡើងរីកប៉ោមព័ទ្ធជុំវិញដៃ។បើយោងតាមប្រភពដដែលបានឲ្យដឹងថា យាយរបស់ក្មេងស្រីនោះបាននាំនាងទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាអាលែកហ្ស៊ី ។
ដែលក្មេងស្រីឈ្មោះ Le Le នាងបានរស់នៅជាមួយយាយរបស់នាងព្រោះថាឪពុកម្តាយរបស់នាងបានទៅធ្វើការនៅឆ្ងាយ ។តែក្រោយពេលដែលឪពុកម្តាយរបស់នាងបានត្រឡប់មកពីធ្វើការវិញមើលទៅកូនស្រីដូចជាមានការពាល់ដល់ចលនានៃដៃរបស់នាងព្រោះឃើញមានដៃរបស់នាងរីកប៉ោមព័ទ្ធជុំវិញដៃ ។
ពេលនោះឪពុកម្តាយមិនអស់ចិត្តបាននាំកូនទៅជួបគ្រូពេទ្យផ្សេង តែគ្រូពេទ្យមិនអាចដឹងពីមូលហេតុហើមនេះបានទេ រហូតពួកគេសម្រេចចិត្តនាំនាងទៅកាន់មន្ទីរពេទ្យកុមារ នៅ Zhejiag ។
ក្រោយពេលបានថតកាំរស្មីអ៊ិច ហើយគ្រូពេទ្យបានដឹងថា «រង្វង់សាច់ប៉ោង» ជុំវិញវិញដៃរបស់នាង ត្រូវបានបង្កឡើងដោយវត្ថុអ្វីផ្សេងមួយនោះគឺកៅស៊ូធម្មតាដែលវាបានកប់ជ្រៅទៅក្នុងសាច់ ទាល់តែធ្វើការវះកាត់ទើប ទើបដកហូតចេញបាន ។
ហើយក្រោយពេលគ្រូពេទ្យបានធ្វើការវះកាត់យកវាចេញដោយជោគជ័យក្មេងស្រីនោះក៏បានកាត់បន្ថយភាពឈឺចាប់ ។វេជ្ជបណ្ឌិត Ye Wensong ដែលធ្វើការវះកាត់ឲ្យក្មេងស្រីនោះក៏បាននិយាយថា នេះជាករណីដ៏កម្រ ហើយក្នុងរយៈពេល ២០ ឆ្នាំ នេះហើយ នេះជាលើកទី២ហើយ ដែលគាត់បានបញ្ហាបែបនេះ ។
ឪពុកម្តាយទាំងឡាយគួរមានការប្រុងប្រយ័ត្នចំពោះកូនតូចៗផង កុំឲ្យដូចជាក្មេងម្នាក់នេះព្រោះថាឪពុកម្តាយទៅធ្វើការឆ្ងាយពីខ្លួនទើបធ្វើឲ្យក្មេងស្រីនេះមានរឿងនេះកើតឡើង។ អត្ថបទ៖ freedomnewskh