ការមានសុដន់មួយធំ និងតឹងណែន ជាក្តីស្រមៃរបស់ស្ត្រីជាច្រើននៅគ្រប់វ័យ ហើយការវះកាត់ពង្រីកសុដន់ គឺជាជម្រើសដែលស្ត្រីមួយភាគធំជ្រើសយក ។
ប៉ុន្តែ ពុំមែននរណាក៏ត្រៀមទទួលយកការឈឺចាប់ពីការវះកាត់ ដើម្បីឲ្យបានសុដន់ធំស្អាតនោះឡើយ ហើយក្នុងករណីនេះមានស្ត្រីជាច្រើនបានទៅកាន់ហាងកែសម្ផស្សមួយនៅប្រទេសដៃលល្បីឈ្មោះ ជាមួយនឹងវិធីសាស្ត្របង្កើនទំហំសុដន់ដ៏ពិសេសតែ១គ្មាន២ ដោយមិនចាំបាច់វះកាត់ ។
ហាងកែសម្ផស្សនោះមានម្ចាស់ គឺអ្នកស្រី Khunying Tobnom អាយុ ៥០ ឆ្នាំ ត្រូវបានរដ្ឋាភិបាលថៃផ្តល់ច្បាប់អនុញ្ញាតឲ្យដំណើរការដោយប្រើវិធីទះតប់លើសុដន់ ។
Tobnom ឲ្យដឹងថា អ្នកស្រីរៀនចេះបច្ចេកទេសនេះពីលោកយាយរបស់ខ្លួន ពេលនៅជាយុវវ័យ ពេលលោកយាយឃើញគាត់កំពុងប្រើក្រែម ដើម្បីធ្វើឲ្យសុដន់ធំ ។
Tobnom ឲ្យដឹងទៀតថា អ្នកស្រីចេះវិធី ដើម្បីទះសុដន់ភ្ញៀវចំកន្លែង បន្ទាប់មកប្រើទឹកកកដើម្បីចាក់ទៅលើនោះ ។ អ្នកស្រីអះអាងថា វិធីនេះនឹងធ្វើឲ្យបន្លាស់ទីជាតិខ្លាញ់ពីកន្លែងនេះទៅកន្លែងផ្សេង, ផ្តើមពីនោះ ធ្វើឲ្យសុដន់តឹងមូលជាង និងអាចធ្វើឲ្យកើនទំហំថែមប៉ុន្មានសង់ទីម៉ែត្រ ក្រោយការអនុវត្តមួយរយៈពេល ។
ក្រសួងសុខាភិបាលថៃ ក៏ធ្លាប់បានធ្វើការស្រាវជ្រាវមួយក្នុងរយៈពេល ៦ ខែ អំពីវិធីធ្វើឲ្យសុដន់ធំ ដោយការទះរបស់អ្នកស្រី Tobnom និងសន្និដ្ឋានថា ដំណោះស្រាយនេះពិតជាមានប្រសិទ្ធភាព ហើយបានផ្តល់ច្បាប់ឲ្យធ្វើអាជីវកម្ម ៕
សូមទស្សនាវីដេអូខាងក្រោម៖