ប្តីបានដាក់ប្រព័ន្ធGPS ក្នុងទូរសព្ទតាមដានប្រពន្ធ ដោយសារតែមានការ ស ង្ស័ យ មានចរិតប្លែកៗ ទីបំផុតក៏តាមទាន់ប្រពន្ធរបស់ខ្លួនកំពុង លួ ច ប ង្កា ត់ ភ្លើ .ង ស្នេហ៍ជាមួយបុរសផ្សេងក្នុងចម្ការស្វាយ
រួចបាន ប្តឹ ង ដល់ប៉ូលិសឱ្យ ឃា ត់ ខ្លួនក្នុងករណី ផិ ត កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចនិយាយថា ប្រុសជាប្តីឈ្មោះ ឡុញ វណ្ណៈ ភេទប្រុស អាយុ៥១ឆ្នាំ ជនជនជាតិខ្មែរមានទីលំនៅភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអាជីវករ។
ចំណែកជន ស ង្ស័ យ ០២នាក់ដែលបាន ឃា ត់ ខ្លួនរួមមាន ១-ឈ្មោះ សួន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរសំអាងការ ត្រូវជាប្រពន្ធនិង ២-ឈ្មោះ អ៊ុំ ពន្លក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅដីចំការស្វាយភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ ត្រូវជា សា ហា យ ។
សមត្ថកិច្ចបន្តថា បុរសជាប្តីជាបុរសពោះម៉ាយមានកូន៣នាក់ ចំណែកជន ស ង្ស័ យ ជាប្រពន្ធជាស្ត្រីម៉េមាយគ្មានកូន ហើយអ្នកទាំង២ក៏បានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការ
ឬ សែនព្រេននោះទេ តែពួកគាត់បានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ត្រឹមត្រូវ នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ ហើយមានកូនប្រុសម្នាក់អាយុ១៤ឆ្នាំ ។
សមត្ថកិច្ចបន្តថា មួយរយៈចុងក្រោយនេះ ជីវិត២នាក់ប្តីប្រពន្ធចេះតែរកាំរកូសមិនចុះសម្រុងគ្នា ហើយបុរសជាប្តីបានដាក់ប្រព័ន្ធGPSតាមទូរសព្ទតាមដានប្រពន្ធ ក៏ឃើញលោតនៅចំណុចដីចម្ការស្វាយរបស់ឈ្មោះអ៊ុំ ពន្លក ជារៀងរាល់លើក ។
លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះបានឃើញជន ស ង្ស័ យ ជាប្រពន្ធកំពុងអង្គុយ ផឹ ក ស្រាបៀរជាមួយឈ្មោះ អ៊ុំ ពន្លក នៅក្នុងដីចម្ការស្វាយស្ថិតនៅភូមិបត្តាជី
សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ គាត់ក៏បានមក ប្តឹ ង សមត្ថកិច្ចក្រុងតាខ្មៅឱ្យចុះទៅហៅអ្នកទាំង២មកសាកសួរតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច, ជន ស ង្ស័ យ បានសារភាពថា «គាត់បានផិតប្តីហើយទៅស្រឡាញ់គ្នាជាមួយឈ្មោះ អ៊ុំ ពន្លក ចាប់តាំងពីក្នុងខែសីហា ឆ្នាំ២០២១មកម្ល៉េះ ដោយស្គាល់គ្នានិង ទំនាក់ទំនងគ្នាតាមរយៈទូរសព្ទ
ហើយធ្លាប់បាន ដេ .ក រួ ម ភេ -ត ជាមួយគ្នា បានសម្រេចជាច្រើនដងនៅក្នុងផ្ទះចាំដីចម្ការស្វាយ»។
បច្ចុប្បន្នជន ស ង្ស័ យ ទាំង២នាក់កំពុង ឃា ត់ ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីសាកសួរ កសាងសំណុំរឿងចា ត់ការបន្តតាមនីតិវិធី ៕