ញាក់សាច់! ត្រឹមអាយុ ២៤ ឆ្នាំ នាយចឺម ឆ្លងកាត់ស្នេហ៍កាំរន្ទះជួបបែកៗ ៤ លើកហើយ ជាមួយស្រីស្អាត ៤ រូបក្នុងសិល្បៈ

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្មសាន់ដេ សុខ មេសា ហៅ នាយចឺម បានប្រឡូកក្នុងសិល្បៈដំបូងជាតារាកំប្លែងហើយវិវឌ្ឍខ្លួនក្លាយជាតារាចម្រៀងក្នុងសិល្បៈតែប៉ុន្មានឆ្នាំក៏ស្រវ៉ាបានប្រជាប្រិយភាព មានទស្សនិកជនស្រឡាញ់គាំទ្រជាច្រើន ជាពិសេសគឺជាតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យដ៏ពេញនិយមមួយរូប។

ដ្បិតថា នាយចឺម ទទួលបានជោគជ័យលើវិថីសិល្បៈ ប៉ុន្ដែងាកទៅជីវិតឯកជនវិញ តារាប្រុសរូបនេះឆ្លងកាត់រឿងរ៉ាវស្នេហាបែកបាក់ ៤ លើក ដែលអតីតសង្សារ នាយចឺម សុទ្ធតែជានារីស្រស់ស្អាតសាច់សខ្ចីមានទាំងអ្នកសិល្បៈ និង អ្នកមេម៉ាយកូនមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ពុធ ស្រីខួច

តារាចម្រៀង នាយចឺម ក៏ធ្លាប់បានលេចឮថាមានទំនាក់ទំនងស្នេហ៍នឹងតារាសម្ដែងស្រី និង ជាអតីត Freshei Girl ចំណាត់ថ្នាក់លេខ ១ ជំនាន់ទី ១៤ កញ្ញា ពុធ ស្រីខួច ដែលជាគូស្នេហ៍ទី ១ របស់លោក មានទំនាក់ទំនងស្នេហានឹងគ្នាកាលពីអំឡុងឆ្នាំ ២០១៥ ហើយក៏បានចែកផ្លូវគ្នាទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អៀ ម៉េងលិ ហៅ អូនម៉ី

ក្រោយពីបានជួបស្នេហ៍ប្រះឆានឹងតារាសម្ដែងស្រី ពុធ ស្រីខួច មិនបានប៉ុន្មាន អំឡុងឆ្នាំ ២០១៧ តារាចម្រៀង នាយ ចឺម ក៏ល្បីសាងស្នេហ៍ថ្មីនឹងតារាសម្ដែងស្រីសាច់សខ្ចីនិយមលេងស្ទីលសិចស៊ី អៀ ម៉េងលិ ហៅថា អូនម៉ី ដែលបានទាក់ទងគ្នាបញ្ចេញសកម្មភាពផ្អែមល្ហែមនឹងគ្នាមួយរយៈពេល ក៏បានបែកបាក់គ្នាទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. គៀត បេលឡា ហៅ ហ្វាហ្វា

បន្ទាប់ពី នាយចឺម បានចែកផ្លូវគ្នាជាមួយនឹងសង្សារទី ២ អៀ ម៉េងលិ បានប្រមាណជាង ២ ឆ្នាំ មកដល់អំឡុងឆ្នាំ ២០១៩ ក៏បានឃើញតារាចម្រៀងប្រុសសម្បូរមន្តស្នេហ៍រូបនេះ បើកបង្ហាញគូស្នេហ៍ថ្មីម្នាក់ទៀត គឺកញ្ញា ហ្វាហ្វា ដែលតារាម៉ូឌែល និង ជាតារាសម្ដែងរូបស្រស់សោភា ដែលបានទាក់ទងគ្នាបានប៉ុន្មានឆ្នាំ ក៏លេចឮអ្នកទាំងពីរបែកបាក់គ្នាទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. សេង សុខឃីម

នាយចឺម បានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម រយៈពេលជាង ១ ឆ្នាំ ហើយស្រាប់តែនៅដើមខែកញ្ញា ឆ្នាំ ២០២២ នេះ ពួកគេក៏បានចែកផ្លូវគ្នាវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖​ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *