នៅមុននេះបន្តិចបើយោងតាមប្រភពពីផេកលោក ផែង វណ្ណៈ បានអោយដឹងបែបនេះថា៖ «ទីបំផុត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតអោយម្ចាស់ទូកដ និង អ្នកបេីកបរ បានវិលត្រឡប់ទៅផ្ទះវិញហេីយនៅព្រឹកនេះ ដោយគ្រាន់តែរក្សាទុកសំណុំរឿងតែប៉ុណ្ណោះ ។
សូមអរគុណសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ដែលបានផ្ដល់ឱកាសអោយគាត់បានកែប្រែនូវចំណុចខ្វះខាត និង វិលត្រឡប់ទៅលំនៅដ្ឋានវិញ ។»៕