រូបភាពជាច្រើនបង្ហាញពីទិដ្ឋភាពដ៏មិនសមរម្យមួយ ដែលគេហៅថា «បញ្ចូលមន្តស្នេហ៍» រវាងគ្រូស្នេហ៍ និងសិស្សស្រីៗ ដែលមើលទៅប្រៀបបីដូចស ក ម្ម ភា ព រួ ម រ័ ក្ស គ្នា បានធ្វើឲ្យមានការរិះគន់យ៉ាងចាស់ៗដៃ នៅក្នុងបណ្តាញសង្គមក្នុងប្រទេសថៃ ។
ការបែកធ្លាយរូបភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ គឺត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសប៊ុកឈ្មោះ «เฟซบุ๊ก กระโหลกแดง» ដែលបានបង្ហាញឲ្យឃើញលោកគ្រូស្នេហ៍ទំនងជាល្មោភកាមម្នាក់ បានធ្វើកាយវិការចាប់ជើងកូនសិស្សស្រីៗហែក
មានទាំងទម្រង់ដេក និងអង្គុយ ហើយលោកគ្រូក៏ចាប់ផ្ដើមសូត្រមន្តអាគមដាក់យ៉ាងស្និទ្ធស្នាល ដែលធ្វើឲ្យអ្នកទស្សនាឃើញហើយក្តៅ សា ច់ ភ្លាមៗតែម្តង ។
សិស្សស្រីម្នាក់ដែលទៅពឹងពាក់គ្រូនេះឲ្យជួយដាក់មន្តស្នេហ៍បានប្រាប់អ្នកសារព័ត៌មានថា រឿងនេះគឺជាជំនឿលើបុគ្គលប៉ុណ្ណោះ ហើយអ្នក Comment ចេះចុះគឺក៏ស្រេចតែលើរឿងរបស់គេទៅ! ។
ជំនឿងដ៏ពេញនិយមនេះ គឺបានទាក់ទាញសិស្សមកពីគ្រប់តំបន់នៃប្រទេសថៃ និងព្រមទាំង ចិន សិង្ហបុរី វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ហុងកុង… ។
ទោះយ៉ាងណា ក្រោយរឿងនេះបានបែកធ្លាយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ប៉ូលីសក៏បានចុះទៅត្រួតពិនិត្យ ប៉ុន្តែ ពុំបានជួបគ្រូមន្តស្នេហ៍នោះទេ ដោយបានជួបតែម្តាយក្មេកប៉ុណ្ណោះ ។ ស្ត្រីនោះបានប្រាប់ប៉ូលីស គ្រូស្នេហ៍ឈ្មោះ Achan Boy បានចេញទៅរកស៊ីហើយ
នៅក្នុងខេត្ត Roi Et តែនឹងវិលត្រឡប់មកវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ។ ម្តាយក្មេករូបនោះក៏បានបញ្ចាក់ឲ្យដឹងថា Ajam Boy បានធ្វើរឿងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕
សូមទស្សនាវីដេអូខាងក្រោម៖